ព័ត៌មានជាតិ

ចោរកាលីប ជិះម៉ូតូកង់បី ធ្វើសកម្មភាពលួចម៉ូតូ នៅផ្ទះសំណាក់ «ថ្ងៃល្អ» ត្រូវពលរដ្ឋទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យ ៣នាក់ ជិះម៉ូតូកង់បី ទៅលួចកាច់.កម៉ូតូ នៅក្នុងផ្ទះសំណាក់ «ថ្ងៃល្អ» ធាក់មិនឆេះ ត្រូវបានម្ចាស់ និងប្រជាពលរដ្ឋឃើញទាន់ ដេញចាប់បានម្នាក់ រត់រួចពីរនាក់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង ៥០នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យទី ២២ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះសំណាក់ថ្ងៃល្អ តាមបណ្ដោយផ្លូវ ៣៧១ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះម្នាក់ ជិះម៉ូតូម៉ាក suzuki លែក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FC-5467 មកឈប់ចូលក្នុងផ្ទះសំណាងខាងលើ មួយសន្ទុះ ក្រោយមកស្រាប់តែលេចមុខជនសង្ស័យ ៣នាក់ ជិះកង់បីមកឈប់ក្បែរផ្ទះសំណាក់ ដោយជនសង្ស័យម្នាក់ បានដើរចូលទៅដល់ក្នុងផ្ទះសំណាក់ ហើយធ្វើសកម្មភាពកាច់.កម៉ូតូបណ្ដើរចេញមកខាងក្រៅ បន្ទាប់មកក៏ធាក់ម៉ូតូ តែមិនឆេះ ត្រូវម្ចាស់ឃើញទាន់ ក៏រត់ដេញតាមស្រែកថាចោរៗ ផ្អើលដល់ប្រជាពលរដ្ឋ ជួយព័ទ្ធចាប់បានម្នាក់ រត់រួចពីនាក់។

ភ្លាមៗនោះ ក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកនាំខ្លួនជនសង្ស័យ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ដើម្បីធ្វើកំណត់ហេតុ នឹងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌសែនសុខ ចាត់ការតាមនិតិវិធី៕

មតិយោបល់