ព័ត៌មានជាតិ

សមត្ថកិច្ចប៉ុស្តិ៍បាក់ខែងដកកាំភ្លើង បាញ់សម្លាប់ប្អូនថ្លៃ ដោយសារ ភ្លើងប្រចណ្ឌ

កណ្តាល: តាមសេចក្តីរាយការព័ត៌មានបឋមបានឲ្យដឹងថា មន្ត្រីប៉ូលិស ប៉ុស្តិ៍បាក់ខែង បានដកកាំភ្លើង បាញ់សម្លាប់ប្អូនថ្លៃ ដោយសារ ភ្លើងប្រចណ្ឌ កាលពីវេលាម៉ោង៨និង៣៥ នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅចំណុច ភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ជនរងគ្រោះ ឈ្មោះ ម៉ៅ ប៊ុនហេង ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះពិនិត្យនិងស្វែងរកចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមនិតិវិធី។
ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់