ព័ត៌មានជាតិ

សង្ស័យងងឹត អ្នកបើកមើលមិនសូវឃើញ ជិះម៉ូតូបុកត្រាក់ទ័រសណ្តោងរ៉ឺម៉ក ស្លាប់ និងរបួស ៣នាក់

បាត់ដំបង: កាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ៥៧ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកត្រាក់ទ័រសណ្តោងរ៉ឺម៉ក បណ្ដាលឲ្យស្លាប់ និងរបួសស្រាល ៣នាក់។

ជនរងគ្រោះទី១ ឈ្មោះ យំ សំបិន ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិឬស្សីក្រាំង ឃុំមុខរាពីរ ស្រុករុក្ខគីរី ខេត្តបាត់ដំបង (របួសស្រាល) ទី២ ឈ្មោះ សុន តុង ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិបាសាក់ ឃុំឈូក ស្រុកមោងឬស្សី ខេត្តបាត់ដំបង (របួសស្រាល) អ្នកទាំងពីរ ជិះខាងក្រោយ ចំណែកអ្នកបើកបរ ឈ្មោះញែត វិន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិចែង ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (ស្លាប់)។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ១គ្រឿង មានគ្នា ៣នាក់ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ស្លាកលេខ ពោធិ៍សាត់ 1A-2721 មកដល់ចំណុចកើតហេតុ បានបុកត្រាក់ទ័រពេញទំហឹងតែម្តង។
ភ្លាមៗនោះ អ្នកបើកបរត្រាក់ទ័រសណ្ដោងរ៉ឺម៉ក បានគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំង ដើម្បីធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ រីឯសពប្រគល់ជូនឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់