ព្រះសីហនុៈ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីវាយជនជាតិចិន កាលពីវេលាម៉ោង២និង៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្រោយកាស៊ីណូ យ៉ាឌួលី ក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យ៣នាក់ ទី១អាយុ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី២ឈ្មោះ ធី រ៉ាវៀត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ អ្នកក្រឡុកស្រា នៅស៊ីហ៊ូ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ និងទី៣ឈ្មោះ ផា រិនហៃ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
មូលហេតុ ក្រុមជនសង្ស័យខឹងជនជាតិចិន ដើររញ៉េរញ៉ៃពាសពេញផ្លូវគ្មានសណ្តាប់ធ្នាប់ ពេលពួកគេស៊ីប្លេរឲ្យជៀស មិនព្រមជៀស បែរជាស្រែកលឺៗ ទើបពួកគេខឹងហើយក៏វាយទៅលើជនជាតិចិនទាំងនោះតែម្តង។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់