ព័ត៌មានជាតិ

កម្មករប្រមូលទិញផលនេសាទម្នាក់ ត្រូវជនសង្ស័យ ២នាក់ ព្រួតវៃបណ្ដាលឲ្យរងរបួស

ព្រះសីហនុ: នៅវេលាម៉ោង ៨និង៣៥នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ យុវជនម្នាក់រងរបួសក្បាលដោយជនសង្ស័យ ២នាក់ព្រួត វាយនឹងក្បាលខ្សែក្រវ៉ាត់ ស្ថិតក្នុងភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនសង្ស័យចំនួន ២នាក់៖
១/ឈ្មោះ វ៉ន មានទីលំនៅនៅកន្លែងកើតហេតុ និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។
ជនរងគ្រោះឈ្មោះ រ៉ាន់ រឹទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកម្មករ ប្រមូលទិញផលនេសាទ ស្នាក់នៅផែប្រមូលផលនេសាទនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួន សមត្ថកិច្ចកំពុងចាត់វិធានការ តាមចាប់ខ្លួនយកមកដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់