កណ្ដាលៈ កាលពីវេលាម៉ោង ៣ និង១៥នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ មានម៉ូតូ២គ្រឿងពន្លះគ្នា ត្រង់ចំណុចមុខផ្ទះ ប៉ាត់ ប៉ុន លើកំណាត់ផ្លូវលេខ ៣៨០ ស្ថិតភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HK-9943 បើកបរដោយឈ្មោះ បាន ធី ភេទស្រី អាយុ ៤២ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិ ក្តីកណ្តាល ឃុំ សារិកាកែវ ស្រុកល្វាឯម ខេត្ត កណ្តាល (របួសធ្ងន់) រួមដំណើរដោយឈ្មោះ សយ សុធន ភេទប្រុស (របួសស្រាល) សយ សភាព ភេទប្រុស (របួសធ្ងន់)សយ មិនា ភេទ ប្រុស (របួសស្រាល) អ្នកទាំងបីជាកូនរបស់អ្នកបើកបរ ទិសដៅពីកើតទៅលិចក្នុងគោលបំណងឆ្លងផ្លូវតែមិនទាន់បានឆ្លងផង ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល 1Y-5476 ធ្វើដំណើរបញ្ជា្រសទិសគ្នា បើកបរដោយឈ្មោះ រំ គង់ស្រ៊ុន ភេទប្រុស អាយុ ២៤ ឆ្នាំមុខរបរ កម្មករសំណង់ មានទីលំនៅភូមិ វាលធំ ឃុំ ពាមឧកញ៉ាអុង ស្រុក ល្វាឯម ខេត្ត កណ្តាល ( របួសធ្ងន់) រួមដំណើរដោយឈ្មោះ វៃ រ៉ាវី ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ/ឃុំរួមគ្នា(របួសស្រាល)។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ធបាលសារិកាកែវ ដើម្បីរងចាំការដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរ៕





មតិយោបល់