កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉កបានបុកជាមួយម៉ូតូហុងដា C125 បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល៨នាក់ ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃហេតុថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ លើផ្លូវលេខ8 ចន្លោះគីឡូម៉ែត្រលេខ(30-31) ត្រង់ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។
ប្រភពពីកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុគេម៉ូតូមួយគ្រឿងម៉ាក Honda(01) ពណ៌ខ្មៅលាយលឿងពាក់ស្លាកលេខព្រៃវែង1C1703 សណ្ដោងរ៉ឺម៉កបើកបរដោយឈ្មោះ ឡេង លាង ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិកំពង់ត្រាំង ឃុំកំពង់ត្រាំង ស្រុកពារាំង ខេត្តព្រៃវែង និងមានអ្នករួមដំណើរ៤នាក់ទៀត ទី១/ឈ្មោះ ថៃ ប៊ុនរ៉ា ភេទស្រីអាយុ២៥ឆ្នាំ (របួសស្រាល) ទី២/ឈ្មោះ សុខ ឌី ភេទប្រុស អាយុ២៨ឆ្នាំ (របួសស្រាល) ទី៣/ឈ្មោះ សៀម ផានី ភេទស្រី អាយុ៣៥ឆ្នាំ (របួសស្រាល) ទី៤/ឈ្មោះ ឌឿន បញ្ញ ភេទប្រុស អាយុ១ឆ្នាំ (របួសធ្ងន់)។ អ្នកទាំងបួននាក់នៅភូមិឃុំជាមួយគ្នា បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុខាងលើបានបើកគេចពីរថយន្តពេទ្យមួយគ្រឿង ហើយក៏រ៉េចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AS-2947 បើកបរដោយឈ្មោះគុំ ចំណាន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រែកថ្មី ឃុំជយ័ធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល របួសស្រាល និងមានអ្នករួមដំណើរ២នាក់ទៀត ទី១/ឈ្មោះ ឃៀង គន្ធា ភេទស្រី អាយុ២៤ឆ្នាំ (របួសស្រាល) ទី២/ឈ្មោះ ចំណាន សុរ៉ាម ភេទប្រុស អាយុ២ឆ្នាំ (របួសស្រាល) អ្នកទាំងពីរនៅភូមិឃុំជាមួយគ្នា។
ករណីគ្រោះថ្នាក់នេះបណ្តាលឲ្យមានអ្នករងគ្រោះ៨នាក់ ក្នុងនោះរបួសស្រាល៧នាក់ ស្រី៣នាក់ ប្រុស៤នាក់ និងរបួសធ្ងន់ម្នាក់ប្រុស។ ចំណែកម៉ូតូរ៉ឺម៉កខូចខាតស្រាល រីឯម៉ូតូ Honda (08)ខូចខាតធ្ងន់។ ក្រោយកើតហេតុនគរបាលចរាចរណ៍ចុះមកអន្តរាគមន៍ និងយកមធ្យោបាយខាងលើមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់