ព័ត៌មានជាតិ

ស្ត្រីជនជាតិខ្មែរឥស្លាមម្នាក់ មានវិបត្តិសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួន

កោះកុងៈ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង ៩និង២២នាទីយប់ មានករណីចកងធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងបន្ទប់ទឹក ក្នុងផ្ទះភូមិ២ សង្កាត់ដងទង់ ក្រោយទទួលបានពត៌មាន កម្លាំងនគរបាលជំនាញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ និងមន្ត្រីពេទខេត្ត ចុះត្រួតពិនិត្យសាកសព ។

ជនរងគ្រោះឈ្មោះ យី សំអែល សូហ្វីយ៉ា ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរលក់ដូរ រស់នៅភូមិ២ សង្កាត់ដងទង់ មានស្វាមីឈ្មោះ នាម សាន់ អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធាខេត្ត ។

ក្រោយធ្វើកោសល្យវិច័យរួច ក្រុមការងារបានបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារ ការយកខ្សែចងក ពិតប្រាកដមែន ។

មូលហេតុ៖ តូចចិត្តនឹងវិបត្តិផ្ទាល់ខ្លួន ។

បច្ចុបន្នសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា៕

មតិយោបល់