ព័ត៌មានជាតិ

ស្ករគ្រាប់ជាច្រើនត្រូវមន្ត្រីជំនាញរកឃើញខូចគុណភាព

ប៉ៃលិនៈ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តប៉ៃលិន ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារប៉ាហ៊ី ក្នុងភូមិប៉ាហ៊ី សង្កាត់/ក្រុង/ខេត្តប៉ៃលិន។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញស្ករគ្រាប់ចំនួន ១០៦កញ្ចប់ ស្មើនឹង ១៤គីឡូក្រោម ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោលនៅពេលក្រោយ។ ក្នុងថ្ងៃដដែលនោះដែរ មន្រ្តីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់