ខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Balotelli បានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះមិត្តស្រីបន្ទាប់ដែលជាតារាម៉ូដែល នាង Fanny Neguesha ហើយគិតថានិងរួមរស់ជាមួយនិងនាងសម្រាប់រយៈពេលយូរ។
កីឡាករ Balotelli គឺជាកីឡាករដែលកំពុងស្រវឹងជាមួយនិងផ្លូវភេទរបស់តារាម៉ូដែលស្រី Fanny Neguesha ដោយប៉ុន្មានថ្ងៃមកនេះកីឡាករស្បែកខ្មៅរូបនេះបានបង្ហើបព័ត៌មាននៅលើទស្សនាវដ្តី Vanity Fair magazine ថា រវាងលោក និងនាង Fanny Neguesha គឺចុះសម្រុង និងគ្នាណាស់ ហើយក៏បានត្រៀមខ្លួនរួចរាល់ក្នុងជីវិតជាមួយនិងស្ថានភាពថ្មី។
កីឡាករូបនេះបានបន្តទៀត គ្រាន់តែរយៈពេលខ្លីតែប៉ុណ្ណោះដែលរូបគេ និងនាង Fanny បានស៊ីជម្រៅរវាងគ្នា និងគ្នា ហើយគួររស់នៅ ជាមួយនិងមនុស្សដូចជារូបនាង។
ចំណែកឡានរបស់កីឡាករ ស្បែកខ្មៅដែលជាអតីតកីឡាករ Man City ឡានរបស់ខ្លួនបានប្រែក្លាយទៅជាឡាន ប៉ារ៉ា ដែលធ្វើឲ្យមិត្តស្រីរបស់ខ្លួនចូលចិត្តផងដែរ ចំពោះគំនិតខ្លួនដែលបានកែប្រែឡាននេះ។
នៅពេលថ្មីៗនេះដែរ គូស្នេហ៍ថ្មីនេះបានបង្ហោះរូបភាពនៅលើ Instagram ដោយបង្ហាញភាពស្អិតរមួតគ្នា និងគ្នា៕
មតិយោបល់