តាកែវៈ នៅវេលាម៉ោង ៧និង៤០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូដួលខ្លួនឯង ស្ថិតក្នុងភូមិភ្នំតូច ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ។
ម៉ូតូម៉ាក យ៉ាំម៉ាហា ពណ៌ក្រហម ខ្មៅ ពាក់ស្លាកលេខ គ្មាន បើកបរដោយឈ្មោះ គា គ្រិន ភេទប្រុស អាយុ ២៥ឆ្នាំ (រងរបួសធ្ងន់) មុខរបរកសិករ មិនពាក់មួកសុវត្ថិភាព រស់នៅភូមិព្រៃស្លែង ឃុំកុមាររាជ ស្រុកបាទី ខេត្តតាកែវ រួមដំណើរជាមួយឈ្មោះ គ្លី ចាន់ណា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មិនពាក់មួកសុវត្ថិភាព មានទីលំនៅភូមិឃុំជាមួយគ្នា ស្លាប់ពេលដឹកបញ្ជូនដល់មណ្ឌលសុខភាព។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងជួយអន្តរាគមន៍ ហៅរថយន្តសាមុយបញ្ជូនជនរងគ្រោះទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់