ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹង ច្រឡំម៉ូតូជាមួយម្ចាស់តូប ផ្អើលដល់សមត្ថកិច្ច

កណ្ដាល: កាលពីវេលាម៉ោង ៦ និង ១០នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ត្រង់ចំណុចសួនច្បារតាខ្មៅ ស្ថិតភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ តាំង សុខន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ ។
ជនសង្ស័យឈ្មោះ អេង សំបូរ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ឈ្មោះ តេងសារ៉ែន ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន) ។

វត្ថុតាងដកហូតបាន៖
– ម៉ូតូ១គ្រឿងម៉ាក Honda scoopy ពណ៌ស ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1FA-8691 ជារបស់ជនរងគ្រោះ។
– ម៉ូតូ១គ្រឿងម៉ាក Honda scoopy ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CM-5917 របស់ជនសង្ស័យ។
– កូនសោរម៉ូតូ១ពណ៌ខ្មៅម៉ាក Honda របស់ជនសង្ស័យ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាថ្នាំតែម្នាក់ឯងបណ្ដាលឲ្យស្រវឹង បន្ទាប់មកក៏សុំខ្ចីម៉ូតូម្ចាស់ផ្ទះជិះដើរលេងសួនច្បារមាត់ទន្លេតាខ្មៅ១ថ្ងៃ ព្រមទាំងចូលទៅផឹកបន្តរនៅតូបលក់បុកល្ហុងរបស់ជនរងគ្រោះ ដោយចតម៉ូតូទុកដ្បែរម៉ូតូជនរងគ្រោះ ខណ:ផឹកអស់ស្រាបៀអស់៣កំប៉ុងក៏ជិះម៉ូតូមកវិញដោយមិនដឹងថាជារបស់ជនរងគ្រោះនោះទេ លុះមកឈប់ស្ថុបគល់ស្ពានជប៉ុនមាត់ស្ទឹងតាខ្មៅជនរងគ្រោះតាមទាន់ស្រែកថាចោរៗផ្អើលអស់ពលរដ្ឋនាំគ្នាចាប់ ហើយបានរាយការទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ភ្លាមៗនោះជនសង្ស័យស្រែកថា មិនមែនខ្ញុំលួចរបស់គេទេម៉ូតូនេះខ្ញុំខ្ចីម្ចាស់ផ្ទះដែលធ្វើសំណង់ឲ្យគាត់ទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងដកហូតម៉ូតូទាំងអស់យកទៅទុកនៅអធីការដ្ឋាន និងធ្វើការស្រាវជ្រាវឃើញថា ជនសង្ស័យពិតជាច្រឡំម៉ូតូជាមួយជនរងគ្រោះប្រាកដមែន ហើយភាគគីទាំងសងខាងបានសុំដូរម៉ូតូគ្នាវិញដោយមិនប្ដឹងប្ដល់អ្វីទាំងអស់។

សូមបញ្ជាក់៖ ជនសង្ស័យបានមកធ្វើជាជាងសំណង់ឲ្យម្ចាស់ផ្ទះខ្លួនស្នាក់នៅ អស់រយ:ពេលកន្លះខែមកហើយនិងជាមនុស្សស្លូតបូតមិនដែលបង្កបញ្ហាអ្វីទេ៕

មតិយោបល់