ព័ត៌មានជាតិ

ស្រ្តីម្នាក់ឆបោកដេប៉ូលក់គ្រឿងសំណង់ ២លើក អាងមិនអីចុងក្រោយស្រាប់តែ…

តាកែវៈ បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣និង១០នាទី ពាក់ព័ន្ធករណីឆបោក កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង ឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ ឃីម សុផល ភេទស្រី អាយុ ៣២ឆ្នាំ មានស្រុកកំណើតភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក នៅចំណុចផ្ទះលក់គ្រឿងសំណង់របស់ឈ្មោះ ឃិន សុផល ភេទស្រី អាយុ ៣៣ឆ្នាំ ស្ថិតក្នុងភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។

ដោយសារជនសង្ស័យខាងលើ ធ្លាប់ធ្វើសកម្មភាពឆបោកតាមដេប៉ូលក់គ្រឿងសំណង់ចំនួន ០២លើក រួចមកហើយប៉ុន្តែលើកទី០១នៅស្រុកកោះអណ្តែត និងលើកទី២នៅស្រុកទ្រាំង យកបានថ្នាំលាបផ្ទះ ខ្សែភ្លើង ប្រេងម៉ាស៊ីនម៉ូតូអស់មួយចំនួន ទើបជនរងគ្រោះសង្ស័យ និងបានរាយការណ៍ជូនសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ កម្លាំងកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់