ព័ត៌មានជាតិ

រថយន្តព្រូសបុកចញ្ចើមផ្លូវហោះក្រឡាប់ផ្ងារជើងច្រងាងនៅផ្លូវ២៧១ ម្ចាស់ផ្ទះទារសំណង

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយបុរសម្នាក់ បើករថយន្តលឿនដូចហោះ ទៅបុកចិញ្ចើមផ្លូវក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំនុចសាលាវិទ្យាល័យជាស៊ីមសាមគ្គី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តរងគ្រោះខាងលើ ម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-0246 ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន ស្រាប់តែមកចំណុចកើតហេតុ ជាផ្លូវកោងក៏ជ្រុលបុកចិញ្ចើមផ្លូវពេញទំហឹង ម្ចាស់រងរបួសស្រាល រីឯរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាត និងប៉ះពាល់ដល់សំយ៉ាបផ្ទះពលរដ្ឋ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យ ឃើញថាមិនប៉ះពាល់សម្បតិ្តរដ្ឋទេ ប៉ុន្តែម្ចាស់ផ្ទះរងគ្រោះ ទារសំណង ហើយភាគីបង្កព្រមសងដើម្បីបញ្ចប់រឿង នៅនឹងកន្លែងតែម្ដង៕

មតិយោបល់