ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច បង្ក្រាប​ជនសង្ស័យ​ចំនួន​០២​នាក់​ ​ពាក់ព័ន្ធករណី​ធ្វើសកម្មភាពឆក់​ទូរស័ព្ទ​

​បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ កាលពី​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៤​និង​៤៨​នាទី​ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​វរសេនីយ៍ឯក​ ឈឿ​ន​ គឹ​ម​ស៊ុ​ង​ នាយការិយាល័យ​នគរបាល​ព្រ​ហ​ហ្ម​ទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ក្រុង​បាត់ដំបង​ ដែល​មាន​លោក​វរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែ​ន​ ជា​អធិការ​ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ក្នុង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​យក​ទូរស័ព្ទ​ដៃ​)​ ត្រង់​ចំណុច​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ដោយ​ដកហូត​វត្ថុ​តាង​និង​នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​ ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ ​។​

​ជនសង្ស័យ​ទាំង​២​នាក់៖​ ១.​ឈ្មោះ​ រឿ​ន​ ឯក​លេ​នី​ន​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​វត្ត​តា​មិ​ម​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ (​ជា​អ្នក​ឌុ​ប​)​ និង​២.​ឈ្មោះ​ រ៉េ​ត​ ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បោះ​ពោធិ៍​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ (​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​) ​។​

​សូម​ជម្រាប​ជូន​ផង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ ត្រង់​ចំណុច​ភូមិ​រំចេក​៤​ សង្កាត់​រតន:​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​ស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ម៉​ម​ ស្រី​ណា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កកោះ​ ឃុំ​កកោះ​ ស្រុក​មោង​ឫ​ស្សី​ ខេត្តបាត់ដំបង​ នៅ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ ​។​

​វត្ថុ​តាង​ដកហូត​រួម​មាន​៖​ ម៉ូតូ​ចំនួន​០១​គ្រឿង​ ម៉ាក​យ៉ា​ម៉ា​ហា​ ស៊េរី​ចាស់​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1K-1668,​ ទូរស័ព្ទ​ដៃ​ ០១​គ្រឿង​ ម៉ាក​ VIVO​ Y21​ ពណ៌​ទឹកប៊ិច​ (​ជា​របស់​ជន​រង​គ្រោះ​)​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​-​ច្បាប់​ ៕

មតិយោបល់