ព័ត៌មានជាតិ

Update៖សោកស្ដាយណាស់! ត្រីផ្សោតជាប្រភេទសត្វកម្រមួយក្បាល ជាប់មងរបស់ប្រជានេសាទ បណ្ដាលឲ្យងាប់អណ្ដែតលើឆ្នេរ

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីពលរដ្ឋប្រទះឃើញត្រិផ្សោតមួយក្បាល ទម្ងន់ប្រហែល២០០គីឡូក្រាម ងាប់អណ្ដែតលើឆ្នេរ ត្រង់ចំណុចក្រោមស្ពានកោះពស់ ស្ថិតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយធ្វើកោសល្យវិច័យ ឃើញថាត្រីផ្សោតដែលងាប់នេះមានទំងន់ប្រហែល២០០គីឡូក្រាម ប្រវែង ២.៣០ម ទទឹង ០.៤០ម ប្រភេទ ផ្សោតឃ្លៀច (Indo-Pacific humpoback dolphin) មាននៅកោះព្រីង ឆ្នេរខែមមុខរាម និងប្រជុំកោះរុង ជាប្រភេទសត្វកម្រត្រូវការពារដោយអនុត្រឹក្សលេខ ១២៣ អ.ន.ក្រ ហើយវាងាប់ដោយសារជាប់មងរបស់ប្រជានេសាទ។

បច្ចុប្បន្ន មន្រ្តីជលផលបានកប់ទុកនៅក្បែរឆ្នេរតាមបច្ចេកទេស៕

មតិយោបល់