ព័ត៌មានជាតិ

ខារ៉ាអូខេ បង្កប់សេវារួមភេទនៅស្រុកឱ រ៉ាល់ ត្រូវ កំលាំងនគរបាល ការិយាល័យ ប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិ ជ ន ឆ្មក់ចូលបង្រ្កាប រំដោះ នារី រងគ្រោះ បាន២ នាក់

កំពង់ស្ពឺៈ នារសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២០ កម្លាំងការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាន ន គរបាល កំពង់ស្ពឺ ដឹកនាំ ដោយ លោក ស្រី វ រ សេនីយ៍ទោ មួន មល្លិកា នាយការិយា ល័ យ បានឆ្មក់ចូលបង្រ្កាប នៅទីតាំងខារ៉ាអូខេ យី ហា រាត្រីប្រជុំមិត្ត ដែលមានថៅកែឈ្មោះ សន ស៊ឹម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ ស្វាយទាប ឃុំត្រពាំងជោរ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ។

តាមការឱ្យដឹងពីលោកស្រី នាយការិយាល័ យ ថាទីតាំង ខារ៉ាអូខេ ខាងលេី គឺបានប្រព្រឹត្ដ ផ្ទុយទៅនឹងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបា ល ដែលបានហាមប្រាមមិនឲ្យគ្រប់ទីតាំងខា រ៉ាអូខេបម្រេីសេវាជាលក្ខណៈបេីកច្រៀងក្នុង បន្ទប់ ដោយត្រូវ ប្រែក្លាយមកជាការបេីកលក្ខ ណៈ ភោ ជនីយដ្ឋានធម្មតា លេីសពីនោះ ជំនា ញបានស្រាវជ្រាវរកឃេីញថាទីតាំងនោះមា នលួចបេីក ផ្ដល់ឱ្យ មានសេវាផ្លូវភេទ (សញ្ចារកម្ម ) ។

ក្នុង ប្រតិបត្តិការ ដោយបានគោល ពីលោកឧ ត្ដម សេ នីយ៍ ទោ សម សាមួន ស្នងការ នគរ បា លខេត្ដ ជំនាញ បានបញ្ជូន ខ្លួនថៅកែ រួមជាមួ យ វត្ថុតាង
– ស្រោមអនាម័យ១ថង់ (ប្រើរួច)
– ផ្ទាំងរូបអាសអាភាសចំនួន២ផ្ទាំង និងបាន រំដោះ នារីរងគ្រោះចំនួន៣នាក់ប្រគល់ឱ្យមជ្ឍមណ្ឌលស្ដារនីតិសម្បទា ជួយផ្នែកស្រ្ដីងា យរងគ្រោះ ដេីម្បី ជួយផ្នែកស្មារតី និងផ្ដល់ជំ នាញទៅរកមុខរបរ ថ្មី៕

 

មតិយោបល់