បន្ទាយមានជ័យៈ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ករណីសង្ឃក្លែងក្លាយចូលក្រុងប៉ោយប៉ែត និមន្តបិណ្ឌបាតរាល់ថ្ងៃសីល លើសម៉ោង ឆាន់ថ្ងៃត្រង់ ត្រូវបានពលរដ្ឋសង្ស័យ ប្តឹងសមត្ថកិច្ច ព្រះសង្ឃ និងព្រះអនុគណក្រុងប៉ោយប៉ែតចាប់បកស្បង់ចេញឲ្យស្លៀកពាក់គ្រហគ្ថ ផ្សឹកក្នុងវត្ត សិរីមង្គលស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យដែលបន្លំជាលោកសង្ឃ៖
១/ឈ្មោះ គឹម ម៉ាត អាយុ ៣៣ឆ្នាំ។
២/ឈ្មោះ សឿន ចិត្រា អាយុ ២១ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិឃុំស្រុកអង្គរជ័យ ខេត្តបាត់ដំបង។
៣/ឈ្មោះ ភី សារិទ្ធិ អាយុ ២៧ឆ្នាំ រស់នៅក្នុងភូមិខ្វៀវ ឃុំបេង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា មានព្រះសង្ឃប្លែកមុខ ៣អង្គ និមន្តបិណ្ឌបាត លើសម៉ោងឆាន់ ចែកប្រូក្រាម និងនិមន្តចូលដល់ក្នុងផ្ទះពលរដ្ឋ ការស្បង់ចីវរក៏គ្មានសណ្ដាប់ធ្នាប់ លុះសួរនាំបែរជាព្យាយាមរត់គេច តែត្រូវបងប្អូនពលរដ្ឋឃាត់ខ្លួនជាប់។ ព្រះសង្ឃទាំងបីអង្គបានប្រព្រឹត្តខុស និងច្បាប់របស់រដ្ឋ វិន័យពុទ្ធសាសនា ដោយក្លែងបន្លំខ្លួនជាលោកសង្ឃ និមន្តកាន់ប្រូក្រាម បោកប្រាស់ពុទ្ធបរិស័ទថា យកទៅកសាងសមទ្ធិផលនៅវត្តគិរីសែនសុខ (ហៅវត្តភ្នំ១៤៧) ស្ថិតក្នុងស្រុកកំរៀង ខេតត្តបាត់ដំបង រៃអង្គាសលុយពុទ្ធបរិស័ទ នៅក្នុងក្រុងប៉ោយប៉ែត លើទីតាំងឃាត់ខ្លួននៅចំណុចផ្សារអគ្គៈថ្មីប៉ោយប៉ែត និងផ្សារត្រី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃើញមានប្រាក់ដែលអង្គាសបានចំនួន ៨៣៨,០០០រៀល។
សូមបញ្ជាក់៖ ជុំវិញករណីនេះ ក្រោយពីព្រះអនុគុណក្រុងប៉ោយប៉ែត ទំនាក់ទំនងទៅព្រះគ្រូអនុគុណ និងព្រះគ្រូចៅអធិការនៅវត្តគិរីសែនសុខ (ហៅវត្តភ្នំ១៤៧) ឯស្រុកកំរៀង ដើម្បីបានព័ត៌ាមានបន្ថែម ទើបដឹងរឿងរ៉ាវពិតចាប់ផ្សឹងព្រះសង្ឃទាំង ៣អង្គនោះ រួចប្រគល់ជូនកងរាជអាវុធហត្ថ ចាត់ការបន្តតាមនីតិវិធីច្បាប់៕






មតិយោបល់