ព័ត៌មានជាតិ

ករណីភ្លើងឆេះសន្ធោសន្ធៅជិតក្រុមហ៊ុនម៉ាស្ទើខេសាន់ នៅស្រុកកោះញែក

មណ្ឌលគិរី: នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ កងកម្លាំងមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងអាជ្ញាធរស្រុកកោះញែក ខេត្តមណ្ឌលគិរី បានសហការយ៉ាងសកម្ម ទប់ស្កាត់ភ្លើងឆេះសន្ធោសន្ធៅជិតក្រុមហ៊ុនម៉ាស្ទើខេសាន់ បើយោងតាមសេចក្តីរាយការណ៍ពីលោក ហែម បូណារែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ។

ឈើល្មើសច្បាប់ដែលគណ:កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្ក្រាបបាននៅក្រុមហ៊ុនម៉ាស្ទើខេសាន់នាពេលកន្លងទៅ ត្រូវបានការពារយ៉ាងម៉ត់ចត់ តាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណ:កម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ចំពោះការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់លោក ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី៕

មតិយោបល់