ភ្នំពេញៈ ក្រុមប្រតិបត្តិការ ចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី និងលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះត្រួតពិនិត្យជនជាតិវៀតណាមនៅក្នុងខណ្ឌច្បារអំពៅ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៩និង១៥នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយមាត់ទន្លេ ផ្លូវលេខ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌមានច្បារអំពៅ រាជធានីភ្នំពេញ ។
ជាលទ្ធផលសមត្ថកិច្ចបានធ្វើការពិនិត្យ ឃើញមានជនបរទេសចំនួន២៩នាក់ ក្នុងនោះមានស្រីចំនួន៧នាក់ ជនជាតិនីវៀតណាម គ្មានឯកសារត្រឹមត្រូវបានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
ដូច្នេះជនជាតិវៀតណាមទាំង២៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕
មតិយោបល់