ភ្នំពេញៈ នៅវេលាទៀបភ្លឺ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តមួយគ្រឿងបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ ត្រង់ចំណុចស្តុបមេភ្លើង តាមបណ្ដោយមហាវិថីព្រហមុនីវង្ស កែងនឹងផ្លូវ៣៦០ ស្ថិតសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-7332 បើកបរដោយឈ្មោះ តាំង វាសនា អាយុ ៣២ ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានៅភ្នំពេញ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មកដល់ចំណុចខាងលើធ្វើការបត់ឆ្វេងដៃក៏ជ្រុលទៅបុកនឹងរបាំងថ្មពុះ
កទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់កស្លាប់មួយរំពេច។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសម្ភារៈនិងសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់