តាកែវៈ នៅវេលាម៉ោង ៨និង១០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ មានករណីជនសង្ស័យ ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមកកាប់ជនរងគ្រោះឈ្មោះ ផន ផាត ភេទប្រុស អាយុ ៣៥ឆ្នាំ (របួសក្បាលធ្ងន់) មុខរបបរធ្វើស្រែ រស់នៅភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។ ត្រង់ចំណុចតាមបណ្ដោយផ្លូវជាតិលេខ២ ទល់មុខស្ថានីយ៍ប្រេងសូគីម៉ិចតោពីរ ស្ថិតភូមិផ្សាតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ។
ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្តតាកែវ ចំពោះជនសង្ស័យកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា ឃាត់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕


មតិយោបល់