បរទេស៖ គ្រូបង្វឹករបស់ក្លឹប Al Sadd និងជាអតីតកីឡាករវិរៈរបស់ក្លឹប Barcelona ផងនោះគឺលោក Xavi នឹងទំនងអាចទទួលតំណែងក្លាយជាគ្រូបង្វឹកថ្មីរបស់ Barcelona ជំនួសឲ្យលោក Ronald Koeman ។
ការចេញផ្សាយរបស់ Marca បានបញ្ជាក់ថា Xavi នឹងជំនួសតំណែងរបស់លោក Ronald Koeman ខណៈដែលបញ្ហារបស់ក្លឹប Barcelona ជាបន្តបន្ទាប់មិនទាន់ត្រូវបានដោះស្រាយនៅឡើយនោះ។
ទោះបីជាយ៉ាងណាក្តីបុរសអេស្បាញរូបនេះក៏បានបញ្ជាក់ដែរថាមិនចង់បង្ហាញពីភាពមិនគោរពចំពោះគ្រូបង្វឹកហូឡង់រូបនេះឡើយប៉ុន្តែជាក់ស្តែងព័ត៌មានអំពីការបណ្តេញចេញគ្រូបង្វឹកលោក Ronald Koeman គឺបានចាប់ផ្តើមធ្វើឡើងតាំងតែពីដើមរដូវកាល២០២១-២០២២មកម្ល៉េះ៕
មតិយោបល់