ព័ត៌មានជាតិ

យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ធ្លាក់​ផ្លូវ​ផ្លាត​ចង្កូត​ជ្រុល​ទៅបុក​ដុំថ្ម​ដួល​បាក់​ដៃ​ឆ្វេង​

ភ្នំពេញ​៖​យុវជន​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​ធ្លាក់​ផ្លូវ​បណ្ដាល​ឲ្យ​ផ្លាត ជ្រុល​ទៅ​បុក​ដុំថ្ម​ធំ​១​ដុំ​បណ្ដាលឲ្យ​ដួល​រងរបួស​បាក់​ដៃ​ឆ្វេង​ធ្ងន់ធ្ងរ​និង​ត្រូវបាន​គេ​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ឃឹម​រ៉ានី​ទួលគោក​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​សង្គ្រោះបន្ទាន់​ភ្លាមៗ​ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ប៉ូលីស​នាំយក​ទៅ​រក្សាទុក​ឲ្យ​បណ្ដោះអាសន្ន​។​ហេតុ​ការណ៌​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​៤០​នាទី យប់​ថ្ងៃ​ទី​២២ ខែ ឧសភា ឆ្នាំ​២០១៤ នៅលើ​ផ្លូវ​បេតុង នៅត្រង់​ចំណុច​មុខ​រោងចក្រ​កាត់ ដេរ​លី​អូរ ស្ថិតនៅក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​យុវជន​រងគ្រោះ​ខាងលើ​មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ នោះទេ​ដែល​តាម​ការសន្និដ្ឋាន​ជនរងគ្រោះ​រូបនោះ​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​ហើយ​គេ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១១០ ស៊េរី​ឆ្នាំ​២០១២(​អា​សង់​ប៊ិច​) ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CH-5487 ។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុជ​ន​រងគ្រោះ​រូបនោះ​បាន​ជិះ​ម៉ូតូ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ហើយ​នៅពេល​ទៅដល់​ត្រង់​ចំណុច​កើតហេតុ​ក៍បាន​ធ្លាក់​ផ្លូវ​ផ្លាត​ចង្កូត​ជ្រុល​ទៅ​បុក​ដុំថ្ម​១​ដុំ​ធំ​នៅតាម​ផ្លូវ​បណ្ដាលឲ្យ​ដួល​រងរបួស​បាក់​ដៃ​ឆ្វេង​បែបនេះ​តែ​ម្ដង​ហើយ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​តាម​រថយន្ត​ពេទ្យ​ឃឹម​រ៉ានី​ទួលគោក​ទៅ​សង្គ្រោះបន្ទាន់ មន្ទីរពេទ្យ កាល់ម៉ែ​ត ៕
​https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/D1_zpsb41ec187.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/D2_zps10bec45b.png

មតិយោបល់