ព័ត៌មានជាតិ

ជាប់​គុក ៤ដងមិន​រាង​ចាល​ ចេញ​មក​វិញ​ឆក់​ទូរស័ព្ទ​ នឹង​លួច​ សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បញ្ជូន​ចូល​គុក​ម្តងទៀត​

ភ្នំពេញៈ យោងតាមផេក PHNOM PENH Police Commissariat បានឲ្យដឹងថា ជន​សង្ស័យ​មុខសញ្ញា​ចាស់​ម្នាក់​ ជំនាញខាងធ្វើសកម្មភាពជិះឆក់​ លួចទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋនិងធ្លាប់ជាប់​ពន្ធនាគារ​ចំនួន​4ដង​ ហើយ​មិន​រាង​ចាល​ ចេញ​មក​វិញ​មិន​បាន​ប៉ុន្មាន​ខែ​ផង​ ក៏​ធ្វើ​សកម្មភាព​ឆក់​ទៀត​ ក៏​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ធបាល​ទន្លេ​បាសាក់​ ស្រាវជ្រាវ​ឃាត់ខ្លួន​ ម្តង​ទៀត​នាំ​មកកាន់​ប៉ុស្តិ៍​នគរបាល​ ដើម្បី​សួរ​នាំ​ នឹង​ចាត់​ការ​តាម​និតិវិធី​។

ហេតុការណ៍​ឃាត់​ខ្លួន​បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​ 12​ នឹង00នាទី​​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​3​ ខែ​កក្កដា​​ ឆ្នាំ​2020​ នៅ​ចំនុច​មុខ​ផ្ទះ​លេខ​N101​ ផ្លូវ​នរោត្តម​ ក្រុម31​ ភូមិ​6​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​។

ជន​សង្ស័យ​ខាង​លើ​ដែល​ជាប់​គុក​មិន​ដែល​រៀងចាល​នោះ​ មានឈ្មោះ​ ប៊ុន​ ហួត​ ហៅ​ ប៊ុន​ ឆៃ​ ហៅ​ ជា​ ធី​ អាយុ​ 28ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់នៅ​ផ្ទះ​លេខ​N76 ភូមិ​6​ ក្រុម​31​ ផ្លូវ​នរោត្តម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

គួរ​រំលឹក​ដែរ​ថា​ ជន​សង្ស័យ​ខាង​លើ​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​4ដង​មក​ហើយ​ ឆ្នាំ​2013​ ជាប់​ពី​បទ​លួច​មាន​ស្ងានទម្ងន់ទោស(​ឆក់ទូរស័ព្ទ​)​ ជន​សង្ស័យ​ប្រើ​ឈ្មោះ​ ប៊ុន​ ឆៃ​ លើក​ទី2 ឆ្នាំ​2014​ ជាប់​ពី​បទ​លួច​មាន​ស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទ​)​ ជន​សង្ស័យ​ដូរ​ឈ្មោះ​ខ្លួន​ ដាក់​ថា​ប៊ុន​ ហួត​វិញ លើក​ទី3​ ឆ្នាំ​2015​ ជាប់​ពី​បទ​ ជិះ​ម៉ូតូ​ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដដែល​ ជន​សង្ស័យ​បាន​ដូរ​ឈ្មោះ​ទៀត​ ដាក់ឈ្មោះ​​ថា​ ជា​ ធី​ វិញ​ លើក​ទី4​ ឆ្នាំ​2017​ ជន​ខាង​លើ​ ជាប់​ពន្ធនាគារ​ ម្តង​ទៀត​ ពី​បទ​ ឆក់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដដែលៗ​ទៀត​ជន​សង្ស័យ​បាន​ដូរ​មក​ដាក់​ឈ្មោះ​ចាស់​វិញ​ គឺ​ឈ្មោះ​ ប៊ុន​ ឆៃ​ រំលង​មកដល់​ ចុង​ឆ្នាំ​2019​ ជន​សង្ស័យ​ខាងលើ​ក៏​ត្រូវ​បាន​ដោះ​លែងអោយ​មាន​សេរី​ភាព​វិញ​ តែ​ជន​សង្ស័យ​ខាងលើ​នៅ​តែ​មិនរៀងចាល​ រំលងមកដល់ថ្ងៃទី​17​ ខែ​6​ ឆ្នាំ​2020​ វេលាម៉ោង​11​:3០នាទី​ ថ្ងៃ​ត្រង់​ ជន​សង្ស័យ​ខាងលើ​ ដដែល​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស៊ុយ​សុគី​ និច​ ពណ៌​ក្រហម​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BL-5395 ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃពី​ជន​បរទេ​ស​ ម្នាក់​ កំពុង​ឈប់​ម៉ូតូ​ចាំ​ស្តុប​ បាន​សម្រេច​គេច​ខ្លួន​បាត់​ស្រមោល​តែម្តង​ ។

ដោយ​ទទួល​បាន​ពាក្យ​បណ្ដឹង​ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ធបាល​សង្កាត់​ទន្លេ​ ដឹកនាំដោយលោកអនុសេនីយ៍ឯក​ សា​ល​ សណ្តុះ​ ជានាយប៉ុស្តិ៍​បាន​បើក​ការ​ស្រាវជ្រាវ​ រហូត​មក​ដល់​ យប់​កើត​ហេតុ​ ថ្ងៃ​ទី​3​ ខែ​កក្ដដា​ ឆ្នាំ​2020​ សមត្ថកិច្ចយើង​ក៏​ណត់​មុខសញ្ញា​បាន​ ក៏​ធ្វើ​ការ​ពួនស្ទាក់​ ក្របួច​បាន​ជនសង្ស័យ​ខាងលើ​ នៅ​ជិត​ផ្ទះរបស់ខ្លួនបន្ទាប់​ពី​ជនសង្ស័យ​ខាង​លើបម្រុង​ធ្វើ​សកម្មភាព​ ឆក់​គេ​ទៀត​ តែ​មិន​បាន​សម្រេច​ ក៏​រត់​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​ភូមិ​ខ្លួនជិត​ផ្ទះ​ម្តាយ​ខ្លួន​​ ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ឃាត់​ខ្លួន​បាន​នាំ​មកកាន់​ ប៉ុស្តិ៍​នគរបាល​រដ្ធបាល​ទន្លេ​បាសាក់​ ចាត់ការ​តាម​និតិវិធី​។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿង​ញៀន​ជាប្រចាំថ្ងៃ​ ហើយនៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​ អំពើ​ឆក់​ នឹង​ លួច​ ពិត​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិកាដ្ធាន​ខណ្ឌ​ចំការមន​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​។

មតិយោបល់