ព័ត៌មានជាតិ

រថយន្តដឹកដីមួយគ្រឿងសង្ស័យដឹកលើសចំណុះ បណ្ដាលឲ្យបាក់ស្ពានផ្លូវជាតិលេខ២ហើយ

កណ្ដាលៈ (ព័ត៌មានបឋម) សមត្ថកិច្ចបានប្រាប់ Post News ថា នៅវេលាម៉ោង ២រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ២ ភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានករណីរថយន្តដឹកដីមួយគ្រឿងសង្ស័យដឹកលើសចំណុះបណ្ដាលឲ្យបាក់ស្ពានប៉ុន្តែមិនមានមនុស្សរងរបួសទេ ខណៈពេលនេះសមត្ថកិច្ចកំពុងតែសម្រួលចរាចរណ៍នៅទីតាំងខាងលើនេះ៕

មតិយោបល់