ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចគាស់បង្អួចកញ្ចក់ បម្រុងជិះម៉ូតូគេចខ្លួនទៅហើយតែ…

ភ្នំពេញ: កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤០នាទី ករណីលួចមានស្ថានទម្ងន់ទោស (គាស់ ទាញ លួចបង្អួចកញ្ចក់ផ្ទះ) នៅផ្ទះគ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ធន់ ភក្តី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ (ពុំស្គាល់ឈ្មោះ) បានចាក់សោទ្វារផ្ទះកើតហេតុទុកចោលជាយូរឆ្នាំ មកហើយ រួចទៅរស់នៅផ្ទះផ្សេងទៀតឯរាជធានីភ្នំពេញ។ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក Suzuki Viva ពណ៌ក្រហាម ស្លាកលេខ ម-៣៧៩៩ ភ.ព១ មកឈប់ចំហៀងផ្ទះជនរងគ្រោះ រួចចូលទៅក្នុងផ្ទះ គាស់ ទាញ បង្អួចកញ្ចក់ផ្ទះជនរងគ្រោះឲ្យរបើក០២ផ្ទាំង លួច យកចេញមកក្រៅដាក់លើម៉ូតូបំរុងជិះគេចខ្លួន ក៏ត្រូវបានអ្នកនៅក្បែរនោះឃើញទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

ចំណែកជនរងគ្រោះសមត្ថកិច្ច ទាក់ទងរកតែទាក់ទងពុំបាន បច្ចុប្បន្ន កំពុងស្រាវជ្រាវរកបន្ត។

បញ្ជាក់៖ ជនសង្ស័យប្រើប្រាស់សារធាតុញៀន៕

មតិយោបល់