ព័ត៌មានជាតិ

រថយន្តដឹកស័ង្កសី រេចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្ដាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧ និង ៥០នាទីយប់ លើផ្លូវជាតិលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ ១៦-១៧ ស្ថិតភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8107 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីលិចទៅកើត ដឹកស័ង្កសីកងលាត ខណ:មកដល់ចំណុចខាងលើរេចង្កូតធ្លាក់ផ្លូវក្រឡាប់រថយន្ត បណ្ដាលឲ្យអ្នករួមដំណើរម្នាក់អាយុប្រហែល ៣០ ឆ្នាំ ស្លាប់នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ចំណែកសពកំពុងស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់