ព័ត៌មានជាតិ

ធ្លាយបំពង់ហ្គាស នៅយានដ្ឋានធម្មជាតិហ្គាស នាំគ្នាស្លន់ស្លោផ្អើល ហៅរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍

ភ្នំពេញៈ ទីតាំងយានដ្ឋានធម្មជាតិហ្គាសមួយកន្លែង បានធ្លាយបំពង់ហ្គាសបង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋភ័យស្លន់ស្លោ ខ្លាចកើតមានអគ្គិភ័យ ហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ កាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ មាស សម្បត្តិ អាយុ៤៥ឆ្នាំ យានដ្ឋានដែលបានធ្លាយបំពង់ហ្គាសខាងលើនេះ មានឡូហ្គោល (ធម្មជាតិហ្គាសសាខា ស្រេង ប្រណី)។

ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា យានដ្ឋានខាងលើ បានធ្លាយហ្គាស តែមិនមានឆាបឆេះជាអណ្តាតភ្លើងទេ គឺគ្រាន់តែភាយក្លិនហ្គាសចេញមកពេញដងផ្លូវ បង្កឲ្យពលរដ្ឋភ័យស្លន់ស្លោ ខ្លាចក្លាយកើតជាគ្រោះអគ្គិភ័យ ។

ករណីនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានបិតផ្លូវ១៩៨៦មួយកំណាត់ទាំងស្រុងតែម្តង ដើម្បីការពារសុវត្តិភាព បងប្អូនប្រជាពលរដ្ឋខ្លាចមានបញ្ហា ។

ដោយសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៩គ្រឿង មកអន្តរាគមន៍ភ្លាមៗ ប្រើប្រាស់ទឹកអស់០៤គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បាន៕

មតិយោបល់