ព័ត៌មានជាតិ

ពីរនាក់ប្ដីប្រពន្ធស្រវឹងជោគជាំ បើករថយន្តកូរ៉ូឡាទៅបុកគូទរថយន្តដឹកកុងតឺន័រ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល

ភ្នំពេញៈ នៅវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបើកបុកគូទ រថយន្តដឹកកុងតឺន័រដែលចតចោល ត្រង់ចំណុចខាងជើងឃ្លោងទ្វារវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក កូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-5337 បើកបរដោយប្ដីប្រពន្ធ ២នាក់។
រថយន្តដឹកកុងតឺន័រម៉ាក ហ៊ីយ៉ា់ន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-6037។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ ២នាក់ប្ដីប្រពន្ធខាងលើ ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន និងមានស្ថានភាពស្រវឹងជោគជាំ ស្រាប់តែមកដល់ចំណុចកើតហេតុ ជ្រុកចង្កូតទៅបុកគូទរថយន្តដឹកកុងតឺន័រ ពីក្រោយចំហៀងខាងឆ្វេង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល រីឯរថយន្តរងការខូចខាត។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់