ព័ត៌មានជាតិ

សូមបើកបរដោយប្រុងប្រយ័ត្ន! ម៉ូតូពីគ្រឿងពន្លះគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និង ២នាក់ទៀតរបួសធ្ងន់

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ១៣០ ស្ថិតភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពងស្ពឺ 1I-9451 បើកបរដោយឈ្មោះ ឌឹម សុខ ភេទប្រុស អាយុ ២៣ ឆ្នាំ រួមដំណើរដោយឈ្មោះ សួស សុភាព អាយុ ២១ ឆ្នាំ អ្នកទាំង២រស់នៅ ភូមិរលាំងគ្រើល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (របួសធ្ងន់ទាំង២នាក់) មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1GW-6714 បើកបរដោយឈ្មោះ វិច វុធ ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យតែអកុសលបានស្លាប់បាត់បង់ជីវិត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមនីតិវិធី៕

មតិយោបល់