ព័ត៌មានជាតិ

ងាយៗ​ក្នុង​ការ​ស​ម្អាត​ស្ករ​កៅ​ស៊ូ​ជាប់​ក​ម្រាល​ព្រំ​

ស្ករកៅស៊ូគឺពិតជាជួយបំបាត់ក្លិនមាត់ និងជួយឲ្យខ្យល់ដង្ហើមដើរស្រួល ប៉ុន្តែមានពេលខ្លះវាក៏ជាបញ្ហាផងដែរ ដោយសារតែអ្នកដែលបានទំពារ មិនបានចោលវាទៅក្នុងធុងសម្រាម ឬកន្លែងដែលមានសុវត្ថិភាព។

យើងតែងតែប្រទះឃើញ ស្ករកៅស៊ូប្រឡាក់ជាប់នៅលើខោ អាវ និងលើកម្រាលព្រំជាផ្ទះជាដើម។

ខាងក្រោយនេះគឺជាវិធីងាយៗក្នុងការសម្អាត់ស្ករកៅស៊ូដែលជាប់កម្រាលព្រម៖

ជាដំបូងលោកអ្នកគ្រាន់តែព្យាយាមជួតសម្រាប់វាឲ្យបានច្រើនដង តាមតែអាចធ្វើទៅបាន បន្ទាប់មកលាបប្រេងឆា ឬប្រេងសណ្ដែកលើបរិវេណដែលប្រឡាក់ ហើយញីឲ្យសព្វរួចជួត

ចេញ ការធ្វើបែបនេះអាចឲ្យវារបូតចេញខ្លះ ក្រោយមកទៀតប្រើទឹកលាងចានលាយជាមួយនឹងទឹកក្ដៅឧណ្ហៗ ដែលយើងគិតថា វាសម្យល្មមនឹងគ្រាន់ក្នុងការសម្អាត រួចយកវាជួតទៅលើកន្លែងស្នាមប្រឡាក់ ពេលនោះជាតិប្រេង និងស្ករកៅស៊ូវានឹងរបូតដាច់ រួចប្រើក្រដាសមកជួតផ្ដិតដើម្បីឲ្យកម្រាលព្រំឆាប់ស្ងួត៕

 

 

 

មតិយោបល់