ព័ត៌មានជាតិ

សន្តិសុខក្រុមហ៊ុនSSY ប៉ុនប៉ងរំលោភ បុគ្គលិករោងចក្រយួយយាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ១០នាទី កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវ: ត្រង់ចំណុចក្នុងបន្ទប់រោងចក្រយួយយាំង ផ្លូវបេតុង ស្ថិតភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ចេវ យន ភេទប្រុស អាយុ ៤៥ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនSSY ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ LU JINHUQA ភេទស្រី អាយុ ៣៥ ជនជាតិចិន មុខរបរបុគ្គលិករោងចក្រយួយយាំង ស្នាក់នៅបន្ទប់ក្នុងរោងចក្រយួយយាំង ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ EG1298413 ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចប ញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់