ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ស្គាល់គ្នាតាមទូរស័ព្ទ រួមភេទបាន២ដង ត្រូវខាងស្រីប្ដឹងពីបទលួងលោម

កំពតៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោមបណ្ដឹងខាងស្រីចោតលួងលោមរួមភេទ ស្ថិតភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក។

ជនសង្ស័យឈ្មោះ វ៉ិត ណារីម ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅខេត្តកំពត។ ចំណែកជនរងគ្រោះឈ្មោះ ស.ម អាយុ ១៥ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានឆ្លើយថា ខ្លួនបានទាក់ទងគ្នាតាមទូរស័ព្ទ ស្គាល់ និងស្រឡាញ់ ហើយព្រមព្រៀងរួមភេទរហូតបាន២ដង ដោយមិនមានការបង្ខិតបង្ខំឡើយ។ ទោះយ៉ាងនេះក្តី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធីនៃច្បាប់៕

មតិយោបល់