ព្រះសីហនុៈ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ព្រះសីហនុ នាវេលាម៉ោង ០៧និង២៣នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ សហការជាមួយ កម្លាំងនគរបាលទីស្នាក់ការ ត្រៀមបណ្តេញចេញខេត្ត នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា នូវជនជាតិចិនចំនួន ០១នាក់។
នគរបាលអន្តោប្រវេសន្ត បានឲ្យដឹងថា ជនជាតិនេះ មានឈ្មោះ LONG XIANGMIN ភេទប្រុស អាយុ ២៧ឆ្នាំ
បានទទួលពីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសសេដ្ឋកិច្ច ប្រព្រឹត្តនៅប្រទេសចិន។
ជនជាតិចិនខាងលើ ត្រូវបានបណ្តេញចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ QD704 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេសរយៈពេល ០៣ឆ្នាំ៕

មតិយោបល់