ព័ត៌មានជាតិ

អាមេរិកព្រមានចិន រឿងដាក់សម្ពាធលើតៃវ៉ាន់ មុនជំនួបកំពូលនៅដើមសប្ដាហ៍ក្រោយ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានព្រមានចិនពាក់ព័ន្ធនឹងការដាក់សម្ពាធរបស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់ នៅមុនជំនួបកំពូលតាមប្រព័ន្ធវីដេអូ
រវាងលោកប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើឡើងនៅដើមសប្ដាហ៍ក្រោយនេះ។

ការព្រមានរបស់លោក Antony Blinken ធ្វើឡើងនៅក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅមុនជំនួបកំពូលតាមប្រព័ន្ធវីដេអូ រវាងលោក បៃដិន និងលោក ស៊ី ជិនពីង ដែលអាចនឹងកើតឡើងនៅដើមសប្ដាហ៍ក្រោយនេះ

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាក្រៅតែពីការព្រមាន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានបង្ហាញក្ដីព្រួយបារម្ភផងដែរចំពោះការបន្តដាក់សម្ពាធតាមរយៈការធ្វើសកម្មភាពយោធា, ការទូត និងសេដ្ឋកិច្ច ពីសំណាក់ទីក្រុងប៉េកាំង ប្រឆាំងនឹងកោះតៃវ៉ាន់៕

ប្រភព៖ AFP

មតិយោបល់