ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់នៅកងហ្វឹកហ្វឺន ស្រវឹងស្រាជោគជាំ បើករថយន្តទៅបុករថយន្តមន្ត្រីនគរបាល ខូចខាតយ៉ាងដំណំ

រតនគិរីៈ មានករណីមន្ត្រីយោធាម្នាក់ស្រវឹងស្រាបើករថយន្តទៅបុកមន្ត្រីនគរបាល លើផ្លូវជាតិលេខ៧៨ ត្រង់ចំណុចស្ថានីប្រេងយើង ស្ថិតភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង ៤ និង ៤០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក កាមរី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-0045 បើកបរដោយមន្ត្រីយោធាម្នាក់ឈ្មោះ ប៊ុន ផាន់ នៅកងហ្វឹកហ្វឺន ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើបានរេចង្កូតទៅបុករថយន្តម៉ាក ឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-8055 ជារបស់មន្ត្រីនគរបាល ចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីបុកហើយម្ចាស់រថយន្តកាមរីបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយគ្នាតាមក្រោយ៕

មតិយោបល់