ស្វាយរៀងៈ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២និង១៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅគោលដៅប្រថាប់ត្រា ចេញពីប្រទេស បានពិនិត្យឃើញជនបរទេសម្នាក់ ពាក់ព័ន្ធនឹងករណីបទឆបោក ។
នគរបាលអន្តោប្រវេសន្ត បានឲ្យដឹងថា ជនបរទេសនេះ មានឈ្មោះ SISON MANUEL ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិ ហ្វីលីពីន ។
ជនជាតិហ្វីលីពីនរូបនេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕
មតិយោបល់