ព័ត៌មានជាតិ

យ៉ាងហោចណាស់ ២២ នាក់​ស្លាប់ និង ជាង ២០០ នាក់​រងរបួស​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​ (Video Inside)

ចា​កា​​តា​៖​កម្លាំង​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​បាន​អង្រួន​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ហើយ​បានសម្លាប់​ប្រជាពលរដ្ឋ 22 នាក់​និង 218 នាក់​រង​របួសធ្ងន់​និង​ស្រាល​ចំណែក​ផ្ទះ​រាប់ពាន់​ខ្នង​ត្រូវបាន​បំផ្លាញ​នេះ​បើ​យោង​តាម​មន្ត្រី​មួយ​រូប​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​រៀបរាប់​។​

​តំបន់​ដែល​រងគ្រោះថ្នាក់​ខ្លាំង​ជាង​គេ​នៅ​ក្នុង​មហន្តរាយ​លើក​នេះ​គឺ​នៅ​ស្រុក Benermeriah ដែល​មានផ្ទះ 1500 ខ្នង​ត្រូវបាន​ខូចខាត​ទាំងស្រុង​ហើយ​រួមមាន​ទាំង​អគារ​របស់​រដ្ឋាភិបាល​មួយចំនួន​ផង​ដែរ​។​កម្រិត​នៃ​ការរញ្ជួយ​មាន​ទៅ​ដល់ 6,2 រិ​ចទ័​រដែល​ធ្វើឲ្យ​ផ្លូវ​សំខាន់ៗ​មួយចំនួន​ត្រូវបាន​កាត់ផ្តាច់​នៅក្នុង​ភាគ​ខាងជើង​នៃ​កោះ​ស៊ូ​ម៉ា​ត្រា​។​

​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​បញ្ជូន​កម្លាំង​ជួយសង្គ្រោះ​និង​ស្ម័គ្រចិត្ត​ជាច្រើន​ទៅកាន់​កន្លែង​រងគ្រោះ​ដើម្បី​ចែក​ជំនួយ​និង​តង់​ស្នាក់នៅ​បណ្តោះអាសន្ន​ដោយ​ក្នុង​នោះ​យន្តហោះ​មួយគ្រឿង​និង​ឧទ្ធម្ភាកចក្រ​មួយគ្រឿង​ផង​ដែរ​ក្នុង​ការធ្វើការ​៕​
https://i1272.photobucket.com/albums/y389/domneng/Dhaka/li-earthquake-indonesia-046_zpsed60012c.jpg
https://i1272.photobucket.com/albums/y389/domneng/Dhaka/ResidentsofBandaAcehwalkthroughasceneofdestruction27December2004followingadevastatingquakeandseriesoftidalwavesthatstruckthe_zpsca4cc8d9.jpg
ទស្សនាវីដេអូ​ឃ្លិបដូច​ខាង​ក្រោមនេះ​៖

មតិយោបល់