ព័ត៌មានជាតិ

រន្ធត់! ក្មេងស្រីសិស្សសាលា ៣នាក់ រងរបួសធ្ងន់ស្រាល ក្រោយជិះម៉ូតូបុកត្រាក់ទ័រឆ្លងផ្លូវ

រតនគិរី: នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកត្រាក់ទ័រ ចំណុចមុខផ្ទះឈ្មោះ ចន្ធី ស្ថិតតាមបណ្ដោយផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត ខេត្តរតនគិរី។

ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ អ្នកបើកបរឈ្មោះ លី សុភី ភេទស្រី អាយុ ១៨ឆ្នាំ (រងរបួសធ្ងន់ត្រង់ប្រអប់ជើងឆ្វេង) ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិគ្លិ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។ អ្នករួមដំណើរឈ្មោះ លី សុភណ្ឌ ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិទំពួន មុខរបរសិស្ស រស់នៅភូមិឃុំជាមួយរងរបួសធ្ងន់បាក់ដៃឆ្វេង និងម្នាក់ទៀតឈ្មោះ លី វីន ភេទស្រី អាយុ ១១ឆ្នាំ ជនជាតិទំពួន មុខរបរសិស្ស រស់នៅភូមិឃុំជាមួយគ្នារងរបួសស្រាល។

ដំណើររឿង៖ មុនពេលកើតហេតុត្រាក់ទ័រ បើកឆ្លងផ្លូវគាប់ជួនម៉ូតូធ្វើដំណើរមកពីកើតទៅលិច បណ្ដាលឲ្យបុកត្រាក់ទ័រ មនុស្សរងរបួសធ្ងន់ស្រាល ហើយអ្នកបើកបរត្រាក់ទ័រ ចុះរត់គេចខ្លួនបាត់ស្រមោល។ ករណីខាងលើនេះ សមត្ថកិច្ចចុះដល់ទីតាំងធ្វើការវាសវែង យកវត្ថុតាងទៅរក្សា នៅអធិការដ្ឋាននគរបាលស្រុកលំផាត ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់