ស្ទឹងត្រែងៈ យោងតាមផេករបស់អគ្គ.ការពាររបស់អ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្ទឹងត្រែង បានចុះត្រួតពិនិត្យផលិតផល ទំនិញនៅម៉ាតមួយកន្លែង ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតនូវផលិតផលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១១០គីឡូក្រាមរួមមាន៖
-យាអ៊ួ មានចំនួន ២៤កេស
-មីកញ្ចប់ មានចំនួន ៦កញ្ចប់
-ដំណាប់ផ្លែឈើ មានចំនួន ២កញ្ចប់
-កាហ្វេដបជ័រ មានចំនួន ៦២ដប៕
មតិយោបល់