ភ្នំពេញៈ នៅវេលាម៉ោង ១២ រំលងអធ្រាត្រឈានចូល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីយុជនម្នាក់ត្រូខ្សែភ្លើងឆក់ស្លាប់ ត្រង់ចំណុចខាងជើងក្បែររង្វង់មូលចោមចៅ ស្ថិតភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះឈ្មោះ ម៉ិក យន់ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មកររោងចក្រ និងឆ្លៀតពេលទំនេរ ធ្វើជាកម្មកររោងបុណ្យ ការ ស្នាក់នៅផ្ទះសង់ថ្មី ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះនិងកម្មករដទៃទៀត បានទៅដោតឌុយភ្លើងបំភ្លឺដើម្បីរើរោង ខណៈកំពុងនៅលើជណ្ដើររកិលពីកន្លែងមួយទៅកន្លែងមួយ ស្រាបតែជណ្ដើររំកិលទៅជាន់ខ្សែភ្លើង បណ្ដាលឲ្យដាច់ឆ្លងឆក់ស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាំគ្នាជួយយកជនរងគ្រោះទៅសង្គ្រោះដែរតែមិនទាន់នោះទេ ហើយរាយការទៅសមត្ថកិច្ចឲ្យបានដឹងព័ត៌មាន។
បន្ទាប់ពីទទួលដំណឹង សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងធ្វើកោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់