ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចិន រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធកងនាវាចររួមគ្នា

អ៊ីរ៉ង់ៈ មេបញ្ជាការកងទ័ពជើងទឹករបស់អ៊ីរ៉ង់ បានប្រកាសថា ប្រទេសខ្លួន ព្រមទាំងចិន និងរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធកងនាវាចររួមគ្នា រយៈពេល ៤ ថ្ងៃ នៅមហាសមុទ្រឥណ្ឌា និងឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃសុក្រទី ២៧ ធ្នូ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។

សមយុទ្ធនេះ ធ្វើឡើងចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង បន្ទាប់ពីអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់ កាលពីខែឧសភាឆ្នាំមុន។

ដោយលោក Gholamreza Tahani បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ថា៖ ««សារនៃការធ្វើសមយុទ្ធនេះ គឺដើម្បីបង្ហាញសន្តិភាព ក៏ដូចជាមិត្តភាព និងសន្តិសុខយូរអង្វែង តាមរយៈកិច្ចសហប្រតិបត្តិការឯកភាពរវាងភាគីពាក់ព័ន្ធ ដែលឥទ្ធិពលរបស់វា នឹងធ្វើឲ្យឃើញថា អ៊ីរ៉ង់ មិនបានស្ថិតនៅដាច់ឆ្ងាយពីគេទេ ទោះបីអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀងក៏ដោយ»៕

មតិយោបល់