អង់គ្លេស៖គ្រូវបង្រៀនវ័យ២៧ឆ្នាំម្នាក់នៅចក្រភពអង់គ្លេសត្រូវបានបញ្ឈប់ជាអចិន្ត្រៃបន្ទាប់ពីមានការរំលោភបំពាន និងលេងហ្គេមនៅក្នុងផ្ទះរបស់ក្មេងប្រុសអាយុ ១៦ ឆ្នាំ។នេះបើតាមប្រភពព័ត៌មានបរទេសមួយដែលចុះផ្សាយនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៣ បានឲ្យដឹង។
Bartlett បង្រៀននៅសាលា geography Hitchin Boys នាងត្រូវបានចោទប្រកាន់ពីបទ ប្រព្រឹត្តអំពើអសីលធម៌ បន្ទាប់ពីប៉ូលិសបានព្រមានដោយសារតែការរំលោភបំពានផ្លូវភេទជាមួយនឹងអនីតិជន។
ក្រុមវិនិច្ឆ័យបានសម្រេចចិត្តព្យូរការងារជាអចិន្រៃនៅក្នុងការបង្រៀនរបស់នាង ក្រោយពីបានរកឃើញថានាងបានធ្វើទង្វើដូចគ្នានេះទៅលើក្មេងប្រុសបីនាក់ទៀត។ ក្រុមកម្មាធិការបានធ្វើការសម្រេចចិត្តបង្កើតវិន័យយ៉ាងតឹងរឹងសម្រាប់ការអប់ និងការប្តេជ្ញាចិត្តដើម្បីរក្សាបទដ្ឋានវិជ្ជាជីវៈ ព្រមទាំងក្រមសីលធម៌របស់គ្រូបង្រៀនទាំងអស់។
ក្នុងនាមជាប្រធានអប់រំលោក Paul Heathcote មានប្រសាសន៏ថានាង Bartlett បានសារភាពទាំងអស់នូវកំហុសឆ្គងដែលមិនអាចអត់ឱនឲ្យបាន ព្រោះទង្វើបែបនេះធ្វើឲ្យបាត់បងនូវវិជ្ជាជីវៈ និងក្រមសីលធម៌របស់គ្រូវបង្រៀន។ ប៉ុន្តែនៅក្នុងពេលស៊ីបអង្កេត Bartlett បានបដិសេធថាមិនបានរំលោភបំពានផ្លូវភេទលើកុមារទេ។ តែទោះជាយ៉ាងណានេះគ្រាន់តែជាការដោះសារបស់នាងតែប៉ុណ្ណោះ ទីបញ្ចប់នាងត្រូវបានបញ្ឈប់ពីការបង្រៀនមិនថាសាលាផ្សេងៗទៀតទូទាំងចក្រភព អង់គ្លេស៕
រូបតំណាង
មតិយោបល់