ភ្នំពេញៈ នៅវេលាម៉ោង ៣ និង ២០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់ផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋបំណងលួចទ្រព្យសម្បតិ ត្រង់ចំណុចមុខហាងនាយក្រិន លើផ្លូវ២០០៤ ស្ថិតភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សន សាមីត ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ សន្តិសុខផ្សារទួលពង្រ រស់នៅភូមិទួលពង្រ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។
វត្ថុតាងដកហូត៖ ម៉ូតូមួយគ្រឿងម៉ាក លេត ពណ៌ខ្មៅ លាយផ្កាឈូក ពាក់ស្លាកលេខ កំពត 1M-6592 ជារបស់ជនសង្ស័យ។
ដំណើររឿង៖ មុនពេលកើតហេតុ មានជនសង្ស័យម្នាក់ជិះម៉ូតូទៅចតពីមុខផ្ទះ បន្ទាប់មកក៏ផ្លោះរបងចូល ប៉ុន្តែម្ចាស់ឃើញទាន់ស្រែកឆោឡោ រំពេចនោះជនសង្ស័យលោតរត់ចេញមកក្រៅ ត្រូវពលរដ្ឋដេញតាមចាប់បានភ្លាមៗនៅចំណុចខាងលើ ប្រគល់ឲ្យសមត្ថកិច្ច។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល ធ្វើការសាកសួរនិងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕





មតិយោបល់