កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង៣ រសៀល ២៨ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចបឹងថ្លុករាំង ស្ថិតក្នុងភូមិធ្នង់កំបុត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ មានករណីប្រទះឃើញសពបុរសម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល។
ជនរងគ្រោះឈ្មោះ គៀន សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចន្លោះរ៉េន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
ដំណើររឿង៖ ជនរងគ្រោះ បានទៅទាក់សត្វ ហើយក៏បានបាត់ខ្លួន រហូតដល់វេលាថ្ងៃកើតហេតុ ទើបក្រុមគ្រួសាររកឃើញសពជនរងគ្រោះ ស្លាប់នៅចំណុចខាងលើ ក្នុងស្ថានភាពហើម។
សម្ភារៈជាប់នឹងខ្លួនសព រួមមាន៖ ទូរស័ព្ទ ម៉ាក Oppo ០១គ្រឿង ចិញ្ចៀន ពណ៌លឿង ០១វង់ កាបូបដៃដាក់លុយ ចំនួន៣០,៥០០រៀល។
ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ សន្និដ្ឋានថា សពជនរងគ្រោះ ស្លាប់ ដោយសារពុលថ្នាំបំពុលសត្វ៕

មតិយោបល់