សៀមរាបៈ អគ្គិសនីសៀមរាប បានឲ្យដឹងថា នៅម៉ោង៨ព្រឹកដល់ម៉ោង៥និង៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២១៧ខាងមុខនេះ អគ្គិសនីសៀមរាបនឹងផ្អាកការផ្គត់ផ្តង់អគ្គិសនី នៅត្រង់បន្ទប់ភ្លើងលេខ P.115 ភូមិព្រៃថ្មី P.136 ភូមិបន្ទាយឈើ សង្កាត់ទឹកវិល ខេត្តសៀមរាប និង P116 ភូមិគោកស្នួល P117 P186 ភូមិខ្នាត P118 ភូមិទឹកថ្លា P187 ភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
អគ្គិសនីសៀមរាបបានដឹងទៀតថា មូលហេតុនៃការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនេះ គឺដើម្បីឲ្យក្រុមការងារតភ្ជាប់ខ្សែបណ្ដាញតង់ស្យុងបធ្យមថ្មីមកលើខ្សែបណ្ដាញតង់ស្យុងមធ្យមចាស់ GS-SR1-F3 និងដំឡើង Auto Recloser ថ្មី។
បញ្ជាក់ ៖ ក្រុមការងារបច្ចេកទេស នឹងតភ្ជាប់ជូនអតិថិជនប្រើប្រាស់វិញតាមសភាពជាក់ស្ដែង។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

មតិយោបល់