ព័ត៌មានជាតិ

Update៖ អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងទាំងស្រុង និងបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន

ត្បូងឃ្មុំ: ថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០១៩វេលាម៉ោងប្រមាណ ១៥និង៣០នាទី មានករណីអគ្គិភ័យមួយបានកើត ឡើងនៅចំណុចភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះឈ្មោះ ស៊ុន ម៉ាប់ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ផ្ទះប្រក់ក្បឿង បាំងជញ្ជាំងក្តារទំហំ ៧មx៨ម។

ករណីនេះរថយន្តអគ្គិភយ័ នៃអធិការដ្ឋាននគរបាលស្រុកតំបែរ បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់គ្រប់គ្រងស្ថានការណ៍ មិនឲ្យឆេះរាលដាលដល់លំនៅដ្ឋានអ្នកដ៏ទៃទៀតឡើយ។
សម្ភារ:ខូចខាតរួមមាន៖
– ប្រាក់ដុល្លារចំនួន១០០០ដុល្លារ
-ប្រាក់រៀលខចំនួន ២លានរៀល
-ខ្សែកប្លាកទីនចំនួន ០៥ជី
-ខ្សែដៃប្លាកទីនចំនួន០៥ជី
-ក្រវិលមាសចំនួន០១ជី
រួមទាំងឯកសារពាក់ព័ន្ធ និងគ្រួសារឆេះអស់ ទាំងស្រុង និងទ្រព្យសម្បតិ្តមួយចំនួនទៀត៕

មតិយោបល់