កណ្ដាលៈ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ នឹងបន្តរៀបចំវគ្គបណ្ដុះបណ្ដាលច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសម្រាបបងប្អូនពលរដ្ឋធ្វើអាជីវកម្មលើមធ្យោបាយត្រីចក្រយានយន្ត (ម៉ូតូកង់បី Passapp Grab) ទោចក្រយាន្តសណ្ដោងរ៉ឺម៉ក និងទោចក្រយានយន្តកម្លាំងសេះលើសពី១២៥សេសេឡើង។អាស្រ័យហេតុនេះ សូមបងប្អូនអញ្ជើញទៅចុះឈ្មោះចូលរៀន ដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះតទៅនៅការិយាល័យសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលមានទីតាំង លើផ្លូវលេខ២០៦ ស្ថិតភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរៀងរាល់ម៉ោងធ្វើការ៕

មតិយោបល់