ព័ត៌មានជាតិ

យុវជន ២នាក់ស្លាប់ភ្លាមៗ ក្រោយឆ្លងផ្លូវត្រូវរថយន្តបុកម៉ូតូពេញទំហឹង

កំពង់ស្ពឺ: នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូឆ្លងផ្លូវ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៣៤-៣៥ ភូមិកែឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1W-7115 បើកបរដោយឈ្មោះ​ នៅ សុភឿន ភេទប្រុស អាយុ ២១ឆ្នាំ មានអ្នករួមដំណើរឈ្មោះ ស៊ីម គឹមហេង ភេទប្រុស អាយុ ១៦ឆ្នាំ អ្នកទាំង ២នាក់រស់នៅភូមិរលាំងកែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1590។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងក៏ឆ្លងផ្លូវពីជើងទៅត្បូង ស្រាប់តែរថយន្តកំពុងធ្វើដំណើរពីលិចទៅកើត បើកបរយ៉ាងលឿនបុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់ទាំង ២នាក់ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍នោះ ត្រូវបានសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់បន្ត ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់